ថ្ងៃពុធ ០៨កេីត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤
លោក លឹម ប៊ុនគង់ ប្រធានការិយាល័យហិរញ្ញវត្ថុ រដ្ឋបាលថ្នាក់ក្រោមជាតិ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីដំណើរការ នៃការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោម ជាតិស្តីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០" វគ្គបណ្តុះបណ្តាលនេះ ដឹកនាំដោយ លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត
និងមានការចូលរួមពី លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត លោក លោក លោកស្រី អភិបាល អភិបាលរងក្រុង-ស្រុក លោក លោកស្រី មេឃុំ-ចៅសង្កាត់ លោក លោកស្រី ស្មៀនឃុំ-សង្កាត់ និងលោក លោកស្រី ដែលជាជំនួយការហិរញ្ញវត្ថុ ឃុំ-សង្កាត់